ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដែលមានរបៀបវារៈសំខាន់ៗ​ចំនួន៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ ២០២៣

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ តុលា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន
ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដែលមានរបៀបវារៈសំខាន់ៗ​ ចំនួន៤៖
១.​ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី "ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" ។
២. សេចក្តីព្រាងច្បាប់ស្តីពី "ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤" ។
៣. សេចក្តីព្រាងច្បាប់ស្តីពី "ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២" ។
៤.​​​​ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម" ។

ព័ត៌មានទាក់ទង